អង្ករមិត្តក្រៀល និងចន្ទីមិត្តដំរី មានលក់នៅរាជធានីភ្នំពេញហើយ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ អង្គការ NatureLife យើងមានកិត្តិយសក្នុងការជូនដំណឹងដល់អតិថិជនទាំងអស់អំពី អង្ករមិត្តក្រៀល និងចន្ទីមិត្តដំរី លោកអ្នកអាចស្វែងរកទិញនៅហាងឌឹ ណេឆឺ (The Nature Store) រាជធានីភ្នំពេញបានហើយ ជាហាងដែលផ្គត់ផ្គង់ចំណីអាហារសុវត្ថិភាព និងធ្វើការលើកកម្ពស់ដល់ផលិតផលកសិករក្នុងស្រុក។

អង្ករមិត្តក្រៀល ជាផលិតផលមេត្រីភាពសង្គ្រោះសត្វព្រៃ និងចូលរួមគាំទ្រក្នុងសកម្មភាពអភិរក្សនៅតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត។ គ្រាប់ស្វាយចន្ទីមិត្តដំរី ជាផលិតផលមេត្រីភាពព្រៃឈើ និងគាំទ្រសហគមន៍នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។ ជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អាហារប្រចាំថ្ងៃរបស់អ្នក។

“ បរិភោគអង្ករមិត្តក្រៀលដើម្បីសុខភាពរបស់លោកអ្នក និងចូលរួមអភិរក្សសត្វក្រៀលកុំឱ្យផុតពូជ ” ។ “ បរិភោគគ្រាប់ស្វាយចន្ទីមិត្តដំរីដើម្បីសុខភាពរបស់លោកអ្នក បង្កើនជីវភាពសហគមន៍ និងចូលរួមអភិរក្សព្រៃឈើនៅកម្ពុជា ”។

អង្គការ NatureLife សូមអរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានទុកចិត្ត និងជួយគាំទ្រដល់ផលិតផល អង្ករមិត្តក្រៀល និងចន្ទីមិត្តដំរី អាចបញ្ជាទិញតារយៈលេខ ០៩៨ ៧៧៩ ៤២៧៕

ដោយ ណយ នឿន (ប្រភព៖NatureLife)





