រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរ ខណ្ឌ មន្ទីរ សង្កាត់ ត្រូវតាមដាន អាកាសធាតុ និងកំពស់ទឹកដើម្បីឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះទឹកជំនន់នៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម និងការណែនាំរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ជាបន្តបន្ទាប់ថា ឆ្នាំនេះ ស្ថាន ភាពភ្លៀងធ្លាក់ច្រើន ដែលជំរុញឱ្យកម្ពស់ទឹកទន្លេ ស្ទឹង ព្រែក កើនឡើងខ្ពស់ អាចបង្កជាគ្រោះទឹកជំនន់ ធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋា រចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិត របស់ប្រជាពលរដ្ឋ។
សម្រាប់រាជធានីភ្នំពេញ មាន ភូមិសាស្ត្រស្ថិតនៅជាប់ទន្លេចតុមុខ និងដងស្ទឹងព្រែកត្នោត ដែលជា រៀងរាល់ឆ្នាំ តំបន់មួយចំនួនបានរងផលប៉ះពាល់ដោយ សារជំនន់ទឹកភ្លៀង។

ឈរលើមូលដ្ឋាននេះ រដ្ឋបាលរាជធានីភ្នំពេញ បាន រៀបចំយន្តការការងារ ដើម្បីបង្ការ ឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង និងស្តារឡើងវិញក្រោយពេលគ្រោះទឹកជំនន់ថមថយ តាមរយៈការពង្រឹងរបៀបរបបការងាររបស់គណៈក ម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និង រដ្ឋបាលសង្កាត់ និងបានរៀបចំសៀវភៅផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយនៅរាជធានីភ្នំពេញ ជាពិសេសបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និង មន្ទីរ- អង្គភាពជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ឱ្យត្រៀមលក្ខណៈជួយ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះនៅតំបន់ ងាយរងគ្រោះមួយជំហានមុនផងដែរ។

ក្នុងន័យនេះ ដើម្បីចូលរួមបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះម ហន្តរាយដោយសារជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលា សំដៅត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ លើកកម្ពស់ជីវភាព សុខ ភាព សុខុមាលភាព ការពារទ្រព្យសម្បត្តិ ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងអនុវត្តឱ្យមាន ប្រសិទ្ធភាពនូវអនុសា សន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាល រាជធានីភ្នំពេញ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
- បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេចតុមុខ និងដងស្ទឹងព្រែកត្នោត៖ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវតាមដានព័ត៌មានជាប់ជាប្រចាំអំពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក ។
- ត្រៀមលក្ខណៈជាមុន ដោយត្រូវត្រៀមរៀបចំទ្រព្យសម្បត្តិ សត្វពា ហនៈ និងសម្ភារៈចាំបាច់ផ្សេងទៀត ឱ្យបានរៀបរយ ដើម្បីត្រៀមជម្លៀសទៅទីតាំងទីទួល/មណ្ឌលជម្លៀសមានសុវត្ថិភាព ដែលអាជ្ញាធរមាន សមត្ថកិច្ចបានរៀបចំជូន។
-បន្ដយកចិត្តទុកដាក់ថែរក្សាអនាម័យ បរិស្ថានរស់នៅ និងសុខភាព ដើម្បីបង្ការការឆ្លងមេរោគ ឬ ជំងឺផ្សេងៗ និង បង្កើនការការពារ និងបង្ការពីសត្វល្អិតទិច ឬខាំ-ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ ប្រកាស ឱ្យដឹងមុន១២៩៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានទាន់ ហេតុ ការណ៍អំពីគ្រោះមហន្តរាយនានា ៕

ដោយ៖សួស សំរិត





