អភិបាលស្រុកអង្គរបូរី ចុះពិនិត្យនិងពន្លឿនការជួសជុលផ្លូវខូចខាត ជូនប្រជាពលរដ្ឋនៅក្នុងឃុំគោកធ្លក
AKP តាកែវ ថ្ងៃទី០៦ ខែតុលាឆ្នាំ២០២៦--ដើម្បីឆ្លើយតបតម្រូវការឱ្យបានទាន់ ពេលវេលា និងសម្រួលដល់ការធ្វើដំ ណើររបស់ប្រជាពលរដ្ឋ។អាជ្ញាធរស្រុកអង្គរបូរី សហការជាមួយ មន្ទីរសាធា រណការនិងដឹកជញ្ជូនខេត្តតាកែវ បានបញ្ជូនគ្រឿងចក្រដឹកដីចាក់ផ្លូវ ឈូសឆាយកែសម្រួលផ្លូវលំ១ខ្សែដែលខូចខាតខ្លាំង។

ដឹកនាំការចុះអន្តរាគមន៍នេះដោយលោក កង អាណាន់ អភិបាលនៃគណៈអភិបា លស្រុកអង្គរបូរី ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាល រងស្រុក ប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ មន្ត្រីជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន។ការចុះពិនិត្យនេះធ្វើឡើងនៅផ្លូវ1TK8ប្រវែង1 700ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកតាផឃុំគោកធ្លកស្រុកអង្គរបូរីខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ៩រោចខែភទ្របទឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី05ខែតុលាឆ្នាំ2026។
មានប្រសាសន៍ក្នុងឱកាសនោះ លោក កង អាណាន់ អភិបាលនៃគណៈអភិបា លស្រុកអង្គរបូរី បានធ្វើការសំណូមពរដល់ក្រុមគ្រឿងចក្រ និងអាជ្ញាធរមូល ដ្ឋាន ត្រូវពិនិត្យស្ថានភាពជាក់ស្តែង និងជំរុញការជួសជុលផ្លូវនេះឡើងវិញឱ្យបានឆាប់រហ័ស។ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបរបររបស់ប្រជាពលរដ្ឋ ព្រមទាំ ងឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន។ត្រូវយកចិត្តទុកដាក់ចំពោះគុណភាព និងប្រសិទ្ធភាពនៃការជួស ជុល ដោយត្រូវពិនិត្យលក្ខណៈបច្ចេកទេស និងស្ថានភាពផ្លូវឱ្យបានច្បាស់លាស់ មុននឹងអនុវត្តការងារ ដើម្បីធានាថាផ្លូវអាចប្រើប្រាស់បានល្អនិងមានភាពធន់។

លោក កង អាណាន់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាសមិទ្ធផលសាធារណៈទាំងអស់គ្នា ដោយប្រើប្រាស់ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយ មានការទទួលខុសត្រូវ និងចូលរួមការពារឱ្យបានគង់វង្ស ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់បានយូរអង្វែង។

លោក កង អាណាន់ បានមានប្រសាសន៍បន្ថែមថា ជុំវិញបញ្ហាការជួសជុលផ្លូវនេះ គឺជាការងារដែលមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ផ្លូវនេះមានសារប្រ យោជន៍ពិសេស ក្នុងការសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការទៅមកសាលារៀន មណ្ឌលសុខភាព និងការតភ្ជាប់ពីភូមិទៅកាន់ទីប្រជុំជន។ដូច្នេះការចុះពិនិត្យជាក់ស្តែង និងការណែនាំឱ្យពន្លឿនការជួសជុល គឺជាចំណុចសំខាន់ក្នុងការឆ្លើយតបចំពោះសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
ដោយ៖ អ៊ុច សៀង





