ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញពិនិត្យការតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គល នៃក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦–








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញពិនិត្យដោយផ្ទាល់ ការតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គល នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។ ការតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវីនេះ គឺដើម្បីរំលឹក និងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាបង្ហាញពីការគោរពប្រតិបត្តិទៅលើជំនឿសាសនា និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។
វត្តមាននៃរូបបដិមាទាំងពីរអង្គនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាព និងបរិយាកាសខាងក្នុងទីស្តីការក្រសួងព័ត៌មាន ឱ្យកាន់តែមានភាពថ្លៃថ្នូរ និងស័ក្តិសមជាស្ថាប័នរដ្ឋ។
រូបថត៖ ខឹម សុវណ្ណារ៉ា




