អភិបាលស្រុកកោះអណ្ដែត អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ នៅក្នុងឃុំរមេញ
AKP តាកែវ ថ្ងៃទី០៦ខែតុលា ឆ្នាំ២០២៦--លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត បានអ ញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ១ខ្សែ។អញ្ជើញចូលរួមក្នុងពិធីនោះដែរដោយលោក អភិបាលរងស្រុកកោះអណ្ដែត មន្ត្រីបច្ចេកទេសខេត្ត ប្រធាន អនុប្រធានការិយាល័យ-អង្គភាពជុំវិញស្រុក អាជ្ញាធរឃុំរមេញ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋ ចូលរួមជាច្រើនរូបផងដែរ។ជ្ផ្លូវនេះមានប្រវែង1 683ម៉ែត្រ ទទឹង06ម៉ែត្រ កម្រា ស់0,15ម៉ែត្រ ឆ្លងកាត់ភូមិចំនួន3ក្នុងឃុំរមេញ រួមមានភូមិរមេញខាងត្បូង ភូមិប្រឡាយមាស និងភូមិចំបក់ឯម ដែលជាគម្រោងថវិកាមូលនិធិឃុំរមេញឆ្នាំ2026។

ពិធីនេះរៀបចំឡើងនៅក្នុងភូមិរមេញខាងត្បូងឃុំរមេញស្រុកកោះអណ្ដែតខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ៩រោចខែភទ្របទឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី05ខែតុលាឆ្នាំ2026។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកកោះអណ្ដែត បានលើកឡើងថា សមិទ្ធផលថ្មីស្រឡាងដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងជាសក្ខីភាពមួយដែលបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់អាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើសេវាសាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែល្អប្រសើរឡើង។ផ្លូវមួយខ្សែនេះជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរទៅសាលារៀនរបស់ក្មួយៗសិស្សានុសិស្ស បានកាន់តែងាយស្រួលនិងឆាប់រហ័ស។ម្យ៉ាងទៀតផ្លូវនេះធ្វើឱ្យការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋកាន់តែងាយស្រួល ជៀសផុតពីការហុយនៅក្នុងរដូវប្រាំង និងការលំបាកដោយសារភក់ជ្រាំនៅក្នុងរដូវវស្សា។
លោកអភិបាលស្រុកកោះអណ្ដែត ក៏បានផ្តាំផ្អើលដល់ក្រុមហ៊ុនទទួលការសាងសង់ និងក្រុមបច្ចេកទេស ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងភាពជាប់រឹងមាំយូរអង្វែង។ទន្ទឹមនឹងនេះ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ មេត្តាផ្តល់កិច្ចសហការ និងសូមអធ្យាស្រ័យយោគយល់ក្នុងអំឡុងពេលសាងសង់ ដើម្បីឱ្យគម្រោងផ្លូវនេះបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។
លោក ភួន ឈីម ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់ផ្លូវនេះ បានយូរអង្វែងតកូនចៅទៅមុខទៀត។ម្យ៉ាងទៀតពេលផ្លូវនេះសាងសង់ហើយរួចរាល់ សូមបងប្អូនមានការប្រុងប្រយ័ត្នក្នុងការធ្វើចរាចរណ៍ ជៀសវាងគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងជាយថាហេតុ៕
ដោយ៖ អ៊ុច សៀង





