AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦--ក្នុងដំណើរយាងទស្សនកិច្ចផ្លូវការរបស់ម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា (H.H. TUNKU PUTERI INTAN SAFINAZ) ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ម្ចាស់ក្សត្រី ព្រមទាំងគណៈប្រតិភូ អមដំណើរដោយឯកឧត្តមបណ្ឌិត សាហារ៉ូឌីន អ៊ុន (H.E. Dr. Shaharuddin Onn) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានយាង/អញ្ជើញទស្សនកិច្ច និងសំណេះសំណាលជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០នាក់ នៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ដែលស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕





ដោយ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)