មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីជួយសង្គ្រោះដំរីព្រៃពីរក្បាល ធ្លាក់ចូលស្រះ
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦--
សត្វដំរីព្រៃចំនួន០២ក្បាលត្រូវបានជួយសង្រ្គោះ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្រ្តីឧទ្យានុរក្ស។
សត្វដំរីព្រៃចំនួន០២ក្បាល ក្នុងនោះញីចំនួនមួយក្បាល ឈ្មោលមួយក្បាល ត្រូវបានជួយឱ្យរួចផុតចេញពីស្រះទឹកមួយកន្លែងរួចដោះលែងឱ្យចូលព្រៃវិញ ដោយជោគជ័យ នៅចំនុចចុងរ៉ាង ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការជួយសង្រ្គោះនេះប្រើកំលាំងជីកដោយដៃអស់រយៈពេលជាង ៤ម៉ោង ដើម្បីជួយសង្គ្រោះ ដោយមានការចូលរួមសហការពី មន្រ្តីប៉ុស្តិ៍នគបាលសែនមនោរម្យ លោកមេភូមិ សមាជិកសហគមន៍ចុងរ៉ាង និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ៕



ដោយ ណយ នឿន (ប្រភព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី)





