អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ចុះយកព័ត៌មាន និងថតរូបនៅ អតីតទីតាំង Scams នៅជ្រៃធំ
AKP កណ្តាល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ --









អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន ២៣អង្គភាព ចុះយកព័ត៌មាន និងថតរូបនៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះ ជីង ស៉ីហួយ ស្ថិតនៅភូមិព្រែកសឹង (ជ្រៃធំ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
កម្មវិធីនេះរៀបចំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន ដោយមានការសម្របសម្រួលសម្រាប់ការចុះពិនិត្យពីគណៈបញ្ជាការឯកភាពខេត្តកណ្តាល។
រូបថត៖ ហុង ម៉េងឡុង





