ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយ ប្រធានអ្នកនាំពាក្យការិយាល័យប្រធានាធិបតីម៉ាល់ឌីវ នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២៣ ខែកកដ្ដា ឆ្នាំ២០២៥--








ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតជូនលោកជំទាវ Heena Waleed ប្រធានអ្នកនាំពាក្យរបស់ការិយាល័យឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការថ្មីក្នុងវិស័យសារព័ត៌មានរវាងប្រទេសទាំងពីរ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយ អាស៊ីលើកទី២០ នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រូបថត៖ ខឹម សុវណ្ណារ៉ា





