ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងព័ត៌មានមីយ៉ាន់ម៉ា នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥--






ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាជូនឯកឧត្តម Ye Tint អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានសហភាពមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសារព័ត៌មាននៃប្រទេសទាំងពីរ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
រូបថត៖ ខឹម សុវណ្ណារ៉ា





