លោកជំទាវ ឃួន ឃុនឌី ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារជួនពលរដ្ឋមានជីវភាពខ្វះខាតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ
AKP កំពង់ធំ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦--លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលនិងឧបត្ថម្ភស្បៀងជួនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២៥គ្រួសារនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌនាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវយស ថានារី សមាជិករដ្ឋសភា អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋជាច្រើន។

ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកនិងយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមន្នី ដែលលោកតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈនៅតាមមូលដ្ឋាន។

លោកជំទាវបានមានប្រសាសន៍បន្តថា អំណោយទាំងនេះគឺជាការគិតគូយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខនិងជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងឡើយ។ លោកជំទាវបានផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់ត្រូវថែទាំសុខភាពរស់នៅស្អាតហូបស្អាតផឹកស្អាតជាពិសេសត្រូវប្រុងប្រយ័ត្នអំពីគ្រោះធម្មជាតិដែលធ្វើឱ្យមហន្តរាយដល់អាយុជីវិតរបស់យើងនិងចូលរួមចំណែកជាមួយអាជ្ញាធរ ចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅឱ្យខិតខំប្រឹងប្រែងរៀនសូត្រចៀសឆ្ងាយពីគ្រឿងញៀន ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានយូរអង្វែងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាលរបស់យើង។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង២៥គ្រួសារក្នុង១គ្រួសារៗទទួលបានអង្ករចំនួន២០គីឡូ ក្រាមទឹសុទ្ធ២យួរ,ឃីដ១ កញ្ចប់(មី២០កញ្ចប់,,ទឹកត្រី៣ដប ,ទឹកស៊ីអ៊ីវ ៣ដប, ត្រីខ៥កំប៉ុង)សារុង១ និងថវិកា២ម៉ឺនរៀល៕

ដោយ ស៊ុម វណ្ណា





