សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូន អគ្គលេខាធិការសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦—












សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អនុញ្ញាតជូន ឯកឧត្តម ថងលី ស៊ីសូលីត (Thongly Sisoulith) សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់នៃសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥-៨ ខែតុលា ឆ្នាំ២០២៦។
រូបថត៖ ក្រុមការងារយុវជនបក្សថ្នាក់កណ្តាល





