កូនត្រីចម្រុះទម្ងន់ប្រមាណជាង ១០០គីឡូ ត្រូវបានលែងចូលដែនធម្មជាតិក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជលផលចំនួន ៣ករណី ក្នុងភូមិសាស្ត្រស្រុកបាធាយ
AKPកំពង់ចាមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦– កូនត្រីចម្រុះទម្ងន់ប្រមាណជាង ១០០គីឡូ ត្រូវបានលែងចូលដែនធម្មជាតិក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជលផលចំនួន ៣ករណី ក្នុងភូមិសាស្ត្រស្រុកបាធាយខេត្តកំពង់ចាម នាថ្ងៃ០៥ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជលផល របស់កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដោយសហការជាមួយសហការជាមួយអាជ្ញាធរស្រុកបាធាយ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ ក្រោមការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
លោក លី ស្រុី នាយខណ្ឌរដ្ឋបាល កំពង់ចាមបានឲ្យដឹងថា ចំពោះបទល្មើសជលផលចំនួន ៣ករណី ដែលជំនាញបង្ក្រាបត្រូវបានធ្វើការរុះរើបំផ្លាញចោល នៅនឹងកន្លែងរួមមាន៖រណីទី១ នៅចំណុចមុខវត្តទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ មានឧបករណ៍ស្បៃមុងចំនួន៥មាត់ របាំងស្បៃមុងប្រវែង២៥០ម៉ែត្រនិងបង្គោលចម្រឹង ៧៥ដើម ។


ករណីទី២ នៅចំណុចបឹងផ្សារ ឃុំច្បារអំពៅ ស្រុកបាធាយ មានឧបករណ៍ស្បៃមុងចំនួន ៧មាត់ របាំងស្បៃមុងប្រវែង ៣៥០ម៉ែត្រ និងបង្គោលចម្រឹង ១០៥ដើម ។ និងករណីទី៣ នៅចំណុចបឹងគោចំលង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម មានឧបករណ៍ស្បៃមុងចំនួន ៩មាត់ របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ បង្គោលចម្រឹង ១៣៥ដើម ។
លោក លី ស្រុី បាន អំពាវនាវដល់ ប្រជាពលរដ្ឋនិង ប្រជា នេសាទ រួមគ្នាចូលរួមថែរក្សាការពារធនធានធម្មជាតិ មច្ឆាជាតិ ត្រូវប្រកប របរដោយ ស្របច្បាប់ដើម្បី រក្សា ផលត្រី ដោយ ធនធានផលត្រី បានរួមចំណែកយ៉ាងសំខាន់ក្នុងការ ទ្រទ្រង់ដល់ខឿនសេដ្ឋកិច្ចជាតិពិសេស គឺការធានា នូវនិរន្តរភាពនៃសន្តិសុខស្បៀងក្នុងជីវភាពរស់នៅរបស់ប្រជាជនយើង៕


ដោយ៖ ឆាយ ម៉ុត





