ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីង
AKP កំពង់ធំ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការនិងជាប្រធានលេខាធិការរដ្ឋានឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការនិងជាប្រធានលេខាធិការរដ្ឋានតំណាងឯកឧត្តមនួន ផារត័្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២ខែតុលាឆ្នាំ២០២៦បាននាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន១០គ្រួសារដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីងឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ។


ឧត្តមសេនីយ៍ សោម ស៊ុន ក្នុងនាមឯកឧត្តម នួន ផារ័ត្ន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវនិងបានសូមជូនពរដល់បងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារទាំងអស់ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីងនៅក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌសូមទទួលបាននូវសុខភាពល្អនិងពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ការឧបត្ថម្ភស្បៀងអាហារនិងគ្រឿងឧបភោគបរិភោគជូនដល់អតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតនៅពេលនេះគឺដើម្បីជួយដោះស្រាយសម្រាលជីវភាពរស់នៅរបស់គ្រួសារនីមួយៗប្រចាំថ្ងៃផងនិងធ្វើឱ្យបងប្អូនអតីតយុទ្ឋជនយេីងមានលទ្ធភាពក្នុងការចូលរួមជាមួយក្រុមគ្រួសាររៀបចំពិធីបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុនបានប្រគល់ជូននូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតទាំង១០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាមមីជាតិ១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យូរនិងត្រីខកំប៉ុងចំនួន១យួរ។ហើយជាមួយនេះក្រុមគ្រួសារអតីតយុទ្ធជនទាំង១០គ្រួសារសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ និងសូមគោរពជូនពរសម្ដេចនិងលោកជំទាវនិងថ្នាក់ដឹកនាំនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំសូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ស៊ុម វណ្ណា





