ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជួបពិភាក្សាជាមួយ អនុប្រធានទី១ សមាគមអតីតយុទ្ធជនទីម័រឡេស្តេ
AKP ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦—







ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានប្តូរវេន សហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន(VECONAC 2026) អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចូអៅ មីរីនដា Joao Miranda អនុប្រធានទី១ សមាគមអតីតយុទ្ធជន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅសណ្ឋាគារ សាន់អ៊ែនម៉ូន នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោដឹកនាំប្រតិភូចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី៣៨ និងមហាសន្និបាត VECONAC លើកទី២៥ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។
រូបថត៖ លន ហ្សាឌីណា





