AKP កណ្តាល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--










ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបានយាងមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី