សេចក្តីថ្លែងរួម ស្តីពីការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំដំបូងបង្អស់នៅកម្ពុជា
AKP ភ្នំពេញថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៦ – ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអង្គការ CI បានសេចក្តីថ្លែងសារព័ត៌មានរួម ស្តីពីការបង្កើតតំបន់ការពារទីជម្រក និងអភិរក្សប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំដំបូងបង្អស់នៅកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីអភិរក្សប្រភេទសត្វជិតផុតពូជបំផុត ។

ប្រទេសកម្ពុជាបានបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ «បឹងវាលវែង» ជាផ្លូវការ និងជាលើកដំបូងបង្អស់ ក្នុងគោលបំណងអភិរក្សភាពសម្បូរបែបនៃធនធានពន្ធុនៃប្រភេទសត្វជិតផុតពូជបំផុតនេះ ដែលជាជំហានថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃការអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជា។ តំបន់អភិរក្សនេះ នឹងផ្តល់នូវការការពារស្របច្បាប់យ៉ាងពេញលេញដល់ទីជម្រកក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ីដើមសម្រាប់ក្រពើភ្នំពងកូន ធានាថាប្រភេទនេះអាចបន្តពូជ និងលូតលាស់នៅក្នុងធម្មជាតិបាន និងគាំទ្រដល់ ការអភិរក្ស យូរអង្វែងនៅក្នុងតំបន់នេះ។

តំណាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គកាអភិរក្សអន្តរជាតិ និងអង្គការសត្វព្រៃ (អង្គការ CI )និងរុក្ខជាតិ អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានរួមគ្នាប្រារព្ធពិធីប្រកាសជាផ្លូវការនូវការបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំនៅមូលដ្ឋានផ្ទាល់ ដើម្បីជាសក្ខីភាព និងបង្ហាញកិច្ចប្តេជ្ញាចិត្តរួមក្នុងការពង្រឹងការរក្សាការពារជម្រកសត្វក្រពើភ្នំដ៏សំខាន់នេះ។
កាលពីខែកក្កដាកន្លងទៅ ក្រសួងបរិស្ថានបានចេញប្រកាសស្តីពី ការបង្កើតតំបន់អភិរក្សជម្រក និងប្រភពដើមធនធានពន្ធុសត្វក្រពើភ្នំ «បឹងវាលវែង» ក្នុងគោលបំណងការពារដោយស្របច្បាប់នូវផ្ទៃដីទំហំប្រមាណ ៣១៥ហិកតា ១១អា ដែលជាជម្រកពងកូនរបស់ក្រពើភ្នំ ធំជាងគេបំផុតក្នុងពិភពលោក ដោយវត្តមានសត្វក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតចំនួនប្រមាណជាង ៤០ក្បាល មានទីតាំងស្ថិតនៅទំនាប បឹងវាលវែង ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិសាត់ និងជាផ្នែកមួយនៃតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ៕


10001000ដោយ៖ ណយ នឿន (ប្រភព៖CI)





