សមាជិក និងក្រុមការងារអង្គការ MCC ចំនួន៤រូបបញ្ចប់វគ្គសិក្សា សង្គ្រោះបន្ទាន់ដល់អ្នកងូតទឹកសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--អង្គការអភិរក្សសមុទ្រកម្ពុជា MCC មានមោទនភាពយ៉ាងខ្លាំង ដែលសមាជិកក្រុមការងារចំនួន៤ រូបទៀតបានបញ្ចប់វគ្គសិក្សា SSI React Right (ការសង្គ្រោះបឋម (First Aid) ការជួយសង្គ្រោះបេះដូង និងសួត (CPR) និងការផ្តល់អុកស៊ីសែនសង្គ្រោះបន្ទាន់ ដល់អ្នកងូតទឹកសមុទ្រ (Oxygen Administration)) ដោយជោគជ័យជាស្ថាពរ។

មន្រ្តីអង្គការ MCC បានឱ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះថា ការសិក្សាវគ្គនេះ អាចជួយឱ្យក្រុមការងាររបស់យើងមានជំនាញច្បាស់លាស់ និងសមត្ថភាពឆ្លើយតបបានទាន់ពេលវេលា ចំពោះហេតុការណ៍បន្ទាន់នានា មិនថានៅលើកោះ លើទូក ឬក្នុងពេលជ្រមុជទឹកឡើយ។

អង្គការអភិរក្សសមុទ្រកម្ពុជា MCC បានអបអរសាទរចំពោះ សាវិន រក្សា សារិន និង សំណាង សម្រាប់ជោគជ័យបញ្ចប់ការសិក្សាថ្មីមួយនេះ ៕

ដោយ ណយ នឿន (ប្រភព៖MCC)





