វេទិកាកម្រិតខ្ពស់ នៃ ICCOS ក្រោមប្រធានបទ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសកលលោក ចាប់ផ្តើមនៅព្រឹកថ្ងៃនេះ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦—


















ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាក្នុង វេទិកាកម្រិតខ្ពស់ ក្រោមប្រធានបទ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសកលលោក នៃ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
អញ្ជើញចូលរួម និងថ្លែងក្នុងវេទិកាកម្រិតខ្ពស់នេះ រួមមាន ឯកឧត្តមនាយឧត្តមសេនីយ៍ Ko Ko Oo រដ្ឋមន្ត្រីសហភាពក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តមបណ្ឌិត Francisco da Costa Guterres រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម Arif Havas Oegroseno អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តមឧត្តមសេនីយ៍ទោ Kongsavat Bounlieng អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម Hon. Ian Norman E. Dato អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម Zhulkarnain Abdul Rahim អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសិង្ហបុរី ឯកឧត្តម Hon Juma Witonze អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋអ៊ូហ្គង់ដា ឯកឧត្តម Rt Hon Lord Hanson of Flint អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃចក្រភពអង់គ្លេស ឯកឧត្តមឧត្តមសេនីយ៍ឯកពិសេស Nguyen Van Long អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខ សាធារណៈនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
រូបថត៖ ក្រុមការងារ AKP





