ឯកឧត្តម ចាន់ យុត្ថា អញ្ជើញដឹកនាំ បើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំថវិកាសមិទ្ធកម្ម ការត្រួតពិនិត្យវាយតម្លៃសមិទ្ធកម្ម និងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦---
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំទន្លេបាសាក់២ បានអញ្ជើ ញដឹកនាំ បើក «វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំថវិកាសមិទ្ធកម្ម ការត្រួតពិនិត្យវាយតម្លៃសមិទ្ធកម្ម និងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»។

សមាសភាពចូលរួមមាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងធន ធានទឹក និងឧតុនិយម តំណាងអាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ព្រមទាំងលោក- លោកស្រីជាគ្រូឧទ្ទេសនាមមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការឧបត្ថម្ភគាំទ្រពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។


វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាពបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម លើការងាររៀបចំ និងការត្រួតពិនិត្យវាយតម្លៃថវិកាសមិទ្ធកម្ម ព្រមទាំងការអនុវត្តគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយត បទៅនឹងគោលបំណងគោលនយោ បាយរបស់ក្រសួង ជាពិសេសយុទ្ធសា ស្ត្របញ្ចកោណ ផែនការអភិវឌ្ឍន៍ជាតិ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល៕


ដោយ៖ ពេជ្រ សំអឿន ,ប្រភព ក្រសួងធនធានទឹក និងឧតុនិយម





