ក្រសួងសង្គមកិច្ចបើកសិក្ខាសាលាផ្សព្វផ្សាយការបញ្ជ្រាបការយល់ដឹង ចូលរួមលុបបំបាត់ ការរើសអើងអ្នកផ្ទុកមេរោគអេដស៍
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦-- វិទ្យាស្ថានជាតិសង្គមកិច្ច នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម សុខ ប៊ុនថា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ប្រចាំក្រសួង ស.អ.យ. បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី "បញ្ជ្រាបការយល់ដឹង ចូលរួមលុបបំបាត់ ការមាក់ងាយ និងការរើសអើង ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ និងជនរងគ្រោះប៉ះទង្គិចផ្លូវចិត្ត" ដល់និស្សិតនៃវិទ្យាស្ថានជាតិសង្គមកិច្ច។

ឯកឧត្ដម សុខ ប៊ុនថា បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានេះគឺរួមគ្នាបញ្ចប់មេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ការផ្សព្វផ្សាយ និងធ្វេីបទបង្ហាញការយល់ដឹង ការប្រយុទ្ធទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ការអប់រំ និងការបង្ការ ការធ្វើតេស្ត ការថែទាំ និងប្រឹក្សាយោបល់ផ្នែកផ្លូវចិត្ត។
សិក្ខាសាលានោះមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមវេជ្ជបណ្ឌិ អគ្គលេខាធិការរង តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្ដមអអគ្គនាយកសេវាសង្គមកិច្ច លោក លោកស្រីអអគ្គនាយករង អគ្គារធិការ ប្រធាន អនុប្រធាន នាយកដ្ឋាន ប្រធានមជ្ឈមណ្ឌលជំនាញពាក់ព័ន្ធ និងអង្គការដៃគូរអភិវឌ្ឍន៏ សរុបចំនួន ២០០នាក់៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





