រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថានជួបជាមួយមន្ត្រីសន្តិសុខតួកគី និងកាតា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធ ដោយបញ្ជាក់ថា លោក ម៉ាវឡាវី ម៉ូហាមម៉ាដ យ៉ាកូប មូចាហ៊ីដ (Mawlawi Mohammad Yaqoob Mujahid) រដ្ឋមន្ត្រីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយ លោក អ៊ីប្រាហ៊ីម កាលីន (Ibrahim Kalin) ប្រធានអង្គការស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសតួកគី និងលោក ហាម៉ាដ ប៊ីន ខាមីស អាល់ គូបៃស៊ី (Hamad bin Khamis Al-Kubaisi) អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសកាតា ដែលកំពុងបំពេញទស្សនកិច្ចនៅទីនោះ។
នៅក្នុងកិច្ចពិភាក្សាទាំងនោះ មន្ត្រីទាំងឡាយបានផ្តោតការយកចិត្តទុកដាក់លើការជំរុញទំនាក់ទំនងរវាងប្រទេសអាហ្វហ្គានីស្ថាន តួកគី និងកាតា ដោយសង្កត់ធ្ងន់ជាពិសេសទៅលើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ក៏ដូចជាសុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាទាំងនេះផងដែរ។
ពួកគេក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ និងការពារជាតិរវាងប្រទេសទាំងបី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





