ព្រះសង្ឃ និងប្រជាពលរដ្ឋ និមន្ត និងអញ្ជើញមកមើលស្ថានភាពនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥--








ព្រះសង្ឃ និងប្រជាពលរដ្ឋ និមន្ត និងអញ្ជើញមកពីតាមបណ្តាភូមិ និងស្រុក ក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបន្តមកមើលស្ថានភាពនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងដើម្បីលើកទឹកចិត្តគាំទ្រដល់ការលះបង់របស់កងកម្លាំងជួរមុខក្នុងកិច្ចការពារបូរណភាពទឹកដី។
រូបថត៖ ខឹម សុវណ្ណារ៉ា





