ពិធីបិទវគ្គបណ្តុះបណ្តាល គ្រូជំនាញអាអេរ៉ូប៊ិក កម្រិត១ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥--






សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបិទវគ្គបណ្តុះបណ្តាល គ្រូជំនាញអាអេរ៉ូប៊ិក កម្រិត១ បញ្ចប់ដោយជោគជ័យ ក្រោមវត្តមាន ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នៅខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ។
វគ្គបណ្តុះបណ្តាលខាងលើនេះមានរយៈពេល៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានសិក្ខាកាម ចំនួន២២នាក់ នារី០៨នាក់ និងកីឡាករ ការិនី ចំនួន២៥នាក់ ក្នុងជុំរំហ្វឹកហាត់ផងដែរ។
រូបថត៖ យឹម សុវឌ្ឍនា





