ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះសង្កេតការណ៍ស្ថានភាពនៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ --







ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំទីស្នាក់ការទី១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) រួមនឹងសមាជិក អញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ក្រសួងការពារជាតិ





