ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញជាអធិបតី ពិធីសម្ពោធជើងហោះហើរដំបូង នៃអាកាសយានដ្ឋានអន្តរជាតិតេជោ
AKP កណ្តាល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥--










ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងថ្នាក់ដឹកនាំពាក់ព័ន្ធ ព្រមទាំងឯកឧត្តមអភិបាលខេត្តកណ្តាល និងខេត្តតាកែវ អញ្ជើញជាអធិបតីពិធីសម្ពោធជើងហោះហើរដំបូងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលជើងហោះហើរដំបូងគេ ដែលចូលចតចំនួន ០២ក្រុមហ៊ុន គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) និងក្រុមហ៊ុន Singapore Airlines។
រូបថត៖ ហុង ម៉េងឡុង





