ក្រសួងព័ត៌មាន រៀបចំពិធីកាន់បិណ្ឌវេនទី១ នៅវត្តពិភទ្ទរង្សី (វត្តចិនដំដែកខាងជើង)
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥--










ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី១ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូន ជីតា និងញាតិការទាំង ៧សន្តាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា នៅវត្តពិភទ្ទរង្សី (វត្តចិនដំដែកខាងជើង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។
រូបថត៖ ខឹម សុវណ្ណារ៉ា





