កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង
AKP កោះកុង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥--



កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចាប់ផ្តើមកិច្ចប្រជុំហើយ ដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា ដែលគណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ GBC កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយឧត្តមសេនីយ៏ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ GBC ថៃ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង។
រូបថត៖ ក្រសួងការពារជាតិ





