សម្តេចធិបតី អញ្ជើញចាកចេញពីទីក្រុងធានជីន បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក
AKP ធានជីន ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥–








សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





