ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញពិនិត្យការងារសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់
AKP ពោធិ៍សាត់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥--




ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញពិនិត្យការងារសាងសង់ទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ នាព្រឹកនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ដែលទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់នេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
រូបថត៖ ខឹម សុវណ្ណារ៉ា





