សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងហាណូយ ប្រកបដោយសុវត្ថិភាព
AKP ហាណូយ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥—






សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិណយបៃ នៃទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចតេជោ





