សម្តេចធិបតី នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីឡាវ នៅប្រទេសចិន
AKP ធានជីន ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥—





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ខណៈថ្នាក់ដឹកនាំទាំងពីរដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃ បូក នៅទីក្រុងធានជីន។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





