សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ផ្លូវការដែលរៀបចំដោយ ឯកឧត្តមប្រធានាធិបតីចិន និងលោកជំទាវ
AKP ធានជីន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥—



សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយបណ្តាថ្នាក់ដឹកនាំដទៃទៀត អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ផ្លូវការដែលរៀបចំដោយ ឯកឧត្តម ស៊ី ជីនពីន (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ Peng Liyuan នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា សម្តេចធិបតី កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃ បូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





