សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម នៅប្រទេសចិន
AKP ធានជីន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥—




សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងធានជីន សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីទាំងពីរ កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃ បូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





