ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញជាអធិបតីទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០
AKP សៀមរាប ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥--











ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា (NOCC) អញ្ជើញជាអធិបតីពិធីបំពាក់មេដាយជូនដល់អត្តពលិកជ័យលាភី ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ក្នុងគោលបំណង់សំខាន់គឺ ទី១-រត់ដើម្បីសន្ដិភាព សាមគ្គីភាព និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ទី២-រត់ដើម្បីគាំទ្រ និងការពារបេតិកភណ្ឌរបស់មនុស្សជាតិ និងទី៣-រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប។
សូមបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍ខាងលើនេះ មានអ្នកចូលរួម រត់ប្រណាំងសរុបចំនួន ៤ ២២៤ នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣ ៤៦២នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ៧៦២នាក់ មកពី ៤៧ប្រទេស។
រូបថត៖ យឹម សុវឌ្ឍនា





