សម្តេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន នៅទីក្រុងធានជីន
AKP ធានជីន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥-







សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Huning ប្រធានសភា ប្រឹក្សានយោបាយប្រជាជនចិន នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា សម្តេចធិបតី កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃ បូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





