សម្តេចធិបតី អញ្ជើញទៅដល់ទីក្រុងធានជីន ប្រកបដោយសុវត្ថិភាព
AKP ធានជីន ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥–








សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Tianjin Binhai នៅទីក្រុងធានជីន ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម HUANG Runqiu រដ្ឋមន្រ្តីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។
ដំណើរអញ្ជើញរបស់ សម្តេចធិបតី គឺដើម្បីចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង (XI Jinping) ប្រធានាធិបតីចិន។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





