ក្រុមអ្នកសារព័ត៌មានអាស៊ាន និងចិន បន្តចុះយកព័ត៌មាន នៅជំរំភៀសសឹក ក្នុងបរិវេណវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល
AKP ឧត្តរមានជ័យ ថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៥ --











ក្រុមអ្នកសារព័ត៌មានមកពីបណ្តាប្រទេសនៅតំបន់អាស៊ានមួយចំនួន រួមមាន សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងមកពីសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងអ្នកសារព័ត៌មានកម្ពុជាជាច្រើននាក់ អញ្ជើញចុះយកព័ត៌មាន និងពិនិត្យស្ថានភាពជាក់ស្តែងនៅជំរំភៀសសឹក ក្នុងបរិវេណវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមិនទាន់បានវិលត្រលប់ទៅភូមិឋានវិញនៅឡើយ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។
រូបថត៖ ខឹម សុវណ្ណារ៉ា





