សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥--






សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដើម្បីគោរពទូលថ្វាយអំពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងកិច្ចអភិវឌ្ឍលើគ្រប់វិស័យ និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរក្នុងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ និងវិស័យសំខាន់ៗដទៃទៀត។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





