ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងធនធានមនុស្ស និងលិខិតរដ្ឋបាល សម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦—









លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងធនធានមនុស្ស និងលិខិតរដ្ឋបាល និងចែកវិញ្ញាបនបត្រជូនដល់សិក្ខាកាមជាមន្ត្រីក្រសួងព័ត៌មាន ចំនួន ៨៣នាក់ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ឡាយ សារ៉ុម





