យុវជន យុវនារីក្រុងព្រះសីហនុ អញ្ជើញមកទទួល ពាក្យ និងត្រៀមដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា
AKP ខេត្តព្រះសីហនុ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦---យុវជន យុវនារីក្រុងព្រះសីហនុ បានស្ម័គ្រចិត្ត មក ទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា នៅទីបញ្ជាការកង រាជអាវុធហត្ថក្រុងព្រះសីហនុ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ យ៉ាង ច្រើនកុះករ ។

-យោងតាមព្រះរាជក្រមលេខ នស/រកម ០៥២៦/០០៨ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ប្រកាសឱ្យប្រើច្បាប់ស្តីពីកាតព្វកិច្ចយោធា
-អនុក្រឹត្យលេខ១៧៦អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ស្តីពីការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា
-សេចក្តីសម្រេចលេខ ១០៤សសរ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា។ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានអាយុពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់ ២៥(ម្ភៃប្រាំ)ឆ្នាំ។

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា នឹងចាប់ ផ្តើមចែកពាក្យ និងទទួល ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាស្របតាមច្បាប់ស្តីពីកាតព្វកិច្ចយោធាដូចខាងក្រោម៖
-ចែកពាក្យចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦។
-ទទួលពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ប្រជាពលរដ្ឋត្រូវយកឯក សារដើម ឬថតចម្លង (តាមការកំណត់) មកបង្ហាញដល់មន្ត្រីជំនាញនៅពេលមកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖
- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
- សំបុត្របញ្ជាក់កំណើត ឬលិខិតប ញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់។
- សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ។

លោកវរសេនីយត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានឪ្យដឹងថា ចាប់ពីថ្ងៃជូនដំណឹងរហូតមកដល់ថ្ងៃចែកពាក្យនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ យើងសង្កេតឃើញថា យុវជន យុវនារីក្នុងក្រុងព្រះសីហនុ ពួកគាត់បានមកទទួលពាក្យសុំបំពេញកាតព្វកិច្ចយោធា នៅទីបញ្ជាការកង រាជអាវុធហត្ថក្រុងព្រះសីហនុ យ៉ាងច្រើន សរ បញ្ជាក់ថា យុវជននៅក្នុងក្រុងព្រះ សីហនុ ពួកគាត់ មានទឹកចិត្តអង់អាចក្លាហាន លះបង់ និងស្ម័គ្រចិត្តសុំចូលបំរើជាតិ មាតុភូមិ នេះជាមោទនភាពមួយរបស់យុវជនរបស់យើង ដែលពួកគាត់មានការយល់ ដឹង និងចូលរួមបំពេញកាតព្វកិច្ចយោធាជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
ទន្ទឹមនោះដែរ លោក មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់យុវ ជន យុវនារីដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ អញ្ជើញរូសរាន់មកទទួល ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាឪ្យបានគ្រប់គ្នា ហើយក្រុមការងារនៅរង់ចាំចែកពាក្យរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសៅរ។
សូមរំលឹកថា នៅគ្រប់ទីបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក នៃខេត្តព្រះសីហនុ កំពុងមមាញឹកចែក ពាក្យជូនយុវជន យុវនារី ដែលបានស្ម័គ្រចិត្តសុំចូល បំពេញកាតព្វកិច្ចយោធា សម្រាប់ឆ្នាំ២០២៦ ៕
ដោយ ងូ សុមុនី





