ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅ ស្រុកព្រៃនប់
AKPខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦–
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំ យកអំណោយសង្គ្រោះចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៦០គ្រួសារ ស្ថិតនៅក្នុងឃុំចំនួន២ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រសៀលថ្ងៃអង្គារទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីស្ថានភាពអាកាស ធាតុចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ធ្វើឪ្យស្រុកព្រៃនប់ទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្ន៧ងឃុំចំនួន២ ក្នុងនោះឃុំទួលទទឹង និងឃុំព្រៃនប់ មានប្រជាពលរដ្ឋចំនួន ១៦០គ្រួសារ ក្នុងនោះ ភូមិជំពូខ្មៅ ២៥គ្រួសារ ភូមិបែកក្រង់ ១១៥គ្រួសារក្នុងឃុំទួលទទឹង និងភូមិព្រៃនប់២ ចំនួន១៥គ្រួសារ និងភូមិព្រៃនប់៣ ចំនួន ៥គ្រួសារ។

ក្នុងឪកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការសំ ណេះសំណា និងសួរសុខ ទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅ ស្រុកព្រៃនប់ គឺជាសកម្ម ភាពមនុស្សធម៌ និងជាកាយវិការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរដែនដី ជាពិសេសសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីជួយសម្រាលទុក្ខលំបាក និងផ្តល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះវិបត្តិគ្រោះធម្មជាតិនាពេលនេះ។ សូមបងប្អូនទាំងអស់ត្រូវមានការប្រុង ប្រយ័ត្ន និងសហការជា មួយអាជ្ញាធរមូលដ្ឋានភ្លាមៗ ដើម្បីរៀបចំការជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។


ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែនៅក្បែរប្រជាពលរដ្ឋជានិច្ច ហើយមិនទុកឱ្យប្រជាពល រដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដោយសារយើង មិនបានដឹង ឬមិនបានជួយនោះឡើយ។ ព្រមទាំងបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងមនុស្ស ចាស់ ដើម្បីជៀសវាងការ លង់ទឹក ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីបង្ការពីជំងឺផ្សេងៗ (ដូចជាជំងឺរាគរូស ឬគ្រុនឈាម ម្យ៉ាងទៀតប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស។

អំណាចដែលចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ១៦០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកត្រី ១យួរ ត្រីខ ១យួរ, ទឹកបរិសុទ្ធ ១យួរ, កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ កន្សែង១) នុំសណ្តែកដី ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល ។ ដោយឡែកទេយ្យវត្ថុប្រគេនព្រះសង្ឃវត្តព្រៃនប់ មានដូចជា អង្ករ ២០០គីឡូក្រាម មី ៥កេស ត្រីខ ១កេស ទឹកត្រី ៥យួរទឹកស៊ីអ៊ីវ ៥យួរ ទឹកសុទ្ធ ៥កេស បាកាស ៥កេស និងថវិកា ២លានរៀល។៕

ដោយ៖ ងូ សុមុនី





