ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ បានរៀបចំវេទិកាចែករំលែកចំណេះដឹង និងទស្សនៈសំខាន់ៗស្តីពី ការគ្រប់គ្រងហានិភ័យ ចិត្តសាស្ត្រនៃការជួញដូរ
AKP ភ្នំពេញថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦– STMarket Company Limited ដែលជាក្រុមហ៊ុន ឈ្មួញជើងសាឧបករណ៍និស្សន្ទ បានរៀបចំវេទិកាចែករំលែកចំណេះដឹង និងទស្សនៈសំខាន់ៗស្តីពី ការគ្រប់គ្រងហានិភ័យ ចិត្តសាស្ត្រនៃការជួញដូរ បទប្បញ្ញត្តិ និងការការពារវិនិយោគិន។
បើតាមលោកឧកញ៉ា លឹម ហ៊ូរនីតូ ជាអ្នកជំនួញល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជា បានគូសបញ្ជាក់នៅក្នុងវេទិកាចែករំលែកចំណេះដឹងជួញដូរ នៅសណ្ឋាគារ Novotel Phnom Penh BKK1 ថា STMarket Company Limited គឺជាឈ្មួញជើងសាឧបករណ៍និស្សន្ទ ដែលបង្កើតឡើងដើម្បីឱ្យការទិញ ឬលក់របស់បណ្តាវិនិយោគិនទាំងឡាយមានវានុវត្តន៍ និងភាពច្នៃប្រឌិត។ ទន្ទឹមនឹងនេះ STMarket ក៏ផ្តល់ ជូនលោកអ្នកនូវទំនុកចិត្ត និងតម្លាភាពក្នុងការទទួលបាននូវបទពិសោធទិញឬលក់ដ៏ល្អបំផុត។ លើសពីនេះ STMarket តែងតែជួយអតិថិជនឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុជាមួយនឹងភាពបត់បែនក្នុងការទិញ ឬលក់ដែលមានប្រតិបត្តិការយ៉ាងឆាប់រហ័ស។

STMarket ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាដោយមានការចូលរួមពី ស្ថាបនិករបស់ក្រុមហ៊ុន STMarket ជាច្រើនជាមួយនឹងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពនៃទីផ្សារ ជួញដូរឧបករណ៍និស្សន្ទ។ យើងមានបម្រើសេវាកម្មជូនអតិថិជន និងតាមស្ថាប័នដោយមានប្រតិបត្តិការទីផ្សារសកលមួយសម្រាប់ការ ជួញដូរកិច្ចសន្យាគម្លាតថ្លៃ (CFDs) ដែលមានដូចជា រូបិយប័ណ្ណបរទេស សន្ទស្សន៍ លោហធាតុមានតម្លៃ ថាមពល ភាគហ៊ុន និងទ្រព្យសកម្មផ្សេងៗទៀត។ អតិថិជនរបស់យើងត្រូវបានផ្សារភ្ជាប់ទៅនឹងផលិតផលជួញដូរដែលមានតម្រូវការខ្ពស់ដោយមិនចាំបាច់ធ្វើ ប្រតិបត្តិការបញ្ជាទិញឬលក់ដោយផ្ទាល់។


លោកឧកញ៉ា លឹម ហ៊ូរនីតូ ជាអ្នកជំនួញដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា ដែលមានផលបត្រអាជីវកម្មជាច្រើនវិស័យ ដូចជា៖ វិស័យសំណង់ អាហារ និងភេសជ្ជៈ ម៉ូដសំលៀកបំពាក់ ពាណិជ្ជកម្ម គ្រឿងអលង្ការ គ្លីនិកធ្មេញ ធនាគារ និងឈ្មួញជើងសា។ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះល្បីៗ ដូចជា៖ ថ្នាំដុសធ្មេញ Colgate ស្រាបៀរ Singha និង Leo។ លោកក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីសាកលវិទ្យាល័យ Aston ក្នុងចក្រភពអង់គ្លេសផងដែរ។ លោកឧកញ៉ាបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹង និងការយល់ដឹង របស់សាធារណជន និងអ្នកចូលរួមអំពីទីផ្សារហិរញ្ញវត្ថុ និងការវិនិយោគប្រកបដោយចំណេះដឹង និងការទទួលខុសត្រូវ។


ចែករំលែកចំណេះដឹង និងបទពិសោធន៍ ពីអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ និងការវិនិយោគ ដើម្បីជួយឱ្យអ្នកចូលរួមបានទទួលព័ត៌មាន និងការយល់ដឹងកាន់តែច្បាស់។ លើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងហានិភ័យ និងដើមទុន ក្នុងការធ្វើប្រតិបត្តិការវិនិយោគ ដោយផ្តោតលើការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។
បង្កើតវេទិការសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងទំនាក់ទំនង រវាងអ្នកចូលរួម អ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងវិស័យ ហិរញ្ញវត្ថុ។
រួមចំណែកលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីការវិនិយោគនៅក្នុងសហគមន៍ ដោយផ្តល់ព័ត៌ មានដែលមានប្រយោជន៍ និងងាយស្រួលយល់៕
ដោយ៖ ចរិយា





