AKP កណ្តាល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦—





គណៈប្រតិភូសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ Ko Ko Oo រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ "រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា"។
រូបថត៖ ឡាយ សារ៉ុម