AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--





ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រស្ដីពី ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ឆ្នាំ២០២៦-២០៣៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងមន្ត្រីបច្ចេកទសនៃក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ។
រូបថត៖ ក្រសួងអភិវឌ្ឍន៍ជនបទ