ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកប្រេងឥន្ធនៈ ស្បៀងអាហារ អំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនអ្នកបើកបរសាឡាងចំនួន២គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ខនិងសិក្សានុសិស្ស
AKP កំពង់ធំ ថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២៦ -- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំកាលពីរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ ២០២៦បានដឹកនាំសហការី នាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧប ភោគបរិភោគ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនិងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ខេត្តកំពង់ធំ ទៅប្រគល់ជូនអាជ្ញាធរឃុំនិងអ្នកបើកបរសាឡាងចំនួន២ គ្រឿងដើម្បីដឹកជញ្ជូនប្រជាព លរដ្ឋនិងសិស្សានុសិស្សឆ្លងកាត់ដងស្ទឹងសែននៅឃុំមានជ័យនិងឃុំខ្លែងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សក្នុងការឆ្លងកាត់ដងស្ទឹងសែននារដូវវស្សានៅឃុំមានជ័យនិងឃុំខ្លែង ស្រុកណ្ដាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានឧបត្ថម្ភសាឡាង ចំនួន២គ្រឿង តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ហើយជាមួយនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក៏បានឧបត្ថម្ភស្បៀងអាហារនឹងប្រេងឥន្ធនៈ នៅរៀងរាល់រដូវវស្សា តាមរយៈ ឯកឧត្ត មនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ដើម្បីបម្រើឱ្យការដឹកជញ្ជូនប្រជាពលរដ្ឋនិងសិស្សានុសិស្សធានាបានសុវត្ថិភាពនិងទាន់ពេលវេលា។

នៅក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមអ្នកបេីកបរសាឡាងទាំងពីរគ្រឿង ត្រូវបន្តយកចិត្តទុកដាក់ក្នុងការថែរក្សាសម្ភារៈ បច្ចេកទេសឱ្យបានល្អដេីម្បីធានាបាននូវការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើប្រជាពលរដ្ឋយើង ។

ចំណែកលោក កែវ ភា ជំទប់ទី១ និងជាតំណាងឱ្យលោក សុទ្ធ ធឿន ប្រធានក្រុមប្រឹក្សាឃុំមានជ័យ ស្រុកសណ្តាន់ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ ដែលបានឧបត្ថម្ភសាឡាងចំនួន ២ គ្រឿង និងសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ដែលបានឧបត្ថម្ភប្រេងឥន្ធនៈ និងស្បៀងអាហារជាបន្តបន្ទាប់សម្រាប់ធានាដល់ការដឹកជញ្ជូនប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែននៅឃុំមានជ័យនិងឃុំខ្លែង នាពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ននេះសូមគោរពជូនពរសម្ដេចនិងលោកជំទាវព្រមទាំងឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមនាយឧត្តមសេនីយ៍ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ ស៊ុម វណ្ណា





