ទូតកម្ពុជានៅកូរ៉េស្នើសាកលវិទ្យាល័យ KwangWoon កូរ៉េពង្រីកកិច្ចសហការបន្ថែមជាមួយសាកលវិទ្យាល័យផ្សេង ទៀតក្នុងប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦---ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េបានស្នើសាកលវិទ្យាល័យKwangWoonកូរ៉េពង្រីកកិច្ចសហការបន្ថែមជាមួយសាកលវិទ្យា ល័យផ្សេងទៀតក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកស្រី Cho Sunyoung ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ KwangWoon និងលោកបណ្ឌិត Yoon Do Young សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KwangWoon នៅសាកលវិទ្យាល័យ KwangWoon ក្នុងទីក្រុងសេអ៊ូល។
ក្នុងឱកាសនៃជំនួបនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិស្សិតបរទេស ពិសេសនិស្សិតនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលកំពុងបន្តការសិក្សានៅប្រទេសកូរ៉េ និងបានយល់ស្របគ្នាថា ជំនាញផ្នែកវិទ្យាសាស្ត្រវិស្វកម្មអេឡិចត្រូនិច AI ជាជំនាញ ដែលនិស្សិតគួរស្វែងយល់បន្ថែមដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងពេលអនាគត និងអាចក្លាយជាទុនសម្រាប់អភិវឌ្ឍប្រទេសជាតិផងដែរ ។

លោកស្រី Cho បានជម្រាបជូនឯកឧ ត្តមថា KwangWoon ជាគ្រឹះស្ថានសិក្សាឯកជនដែលមានថ្នាក់សិក្សាពីកម្រិតបឋម ដល់សាកលវិទ្យាល័យ ហើយនិស្សិតបរទេស ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យមានចំនួនប្រមាណ ២,០០០នាក់។ សាកលវិទ្យាល័យក៏មានទំនាក់ទំនងសហប្រតិបត្តិការជាមួយសាកលវិទ្យា ល័យមួយក្នុងប្រទេសកម្ពុជាដែរ តែមិនទា ន់បានបញ្ជូននិស្សិតកម្ពុជាមកបន្តការ សិក្សានៅសាកលវិទ្យាល័យ KwangWoon នៅឡើយទេ។


ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបលោកស្រីប្រធានក្រុមប្រឹក្សាភិបាលថាមាននិស្សិតកម្ពុជាជាច្រើនកំពុងចាប់ អារម្មណ៍ជំនាញវិស្វកម្ម និងមាន បំណងចង់បន្តការសិក្សានៅប្រទេសកូរ៉េ។ ឯកឧត្តមបានស្នើសាកលវិទ្យាល័យឱ្យពង្រីកកិច្ចសហការបន្ថែមជាមួយសាកលវិទ្យាល័យផ្សេងទៀតក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជូននិស្សិតកម្ពុជាមកសិក្សាជំនាញវិស្វកម្មនៅសាកលវិទ្យាល័យ KwangWoon ឱ្យបានកាន់តែច្រើន។


ឯកឧត្តមក៏បានលើកឡើងថា បងប្អូនសហគមន៍ខ្មែរមួយចំនួននៅកូរ៉េ ក៏មានបំណងចង់បន្តការសិក្សាថ្នាក់ជំនាញដើម្បីផ្លាស់ប្តូរទិដ្ឋាការ(វិសា) ពីវិសា E-9 ទៅ E-7 ផងដែរ ដូច្នេះសង្ឃឹមថាសាកលវិទ្យាល័យនឹងអាចសិក្សាលទ្ធភាព ក្នុងការបើកថ្នាក់សិក្សាវគ្គខ្លី និងថ្នាក់ចុងសប្តាហ៍ ដើម្បីឱ្យបងប្អូនខ្មែរនៅកូរ៉េមានលទ្ធភាពសិក្សាបន្ថែម៕ ដោយ៖ ប៊ុនរិទ្ធ





