ឯកឧត្តម សុខ លូ អញ្ជើញជាបើកស្បៃរូបសំណាក សិល្បការិនីជំនាន់ដើម ៣រូប នៅបរិវេណសួនសិល្បៈ ក្រុងបាត់ដំបង
AKP បាត់ដំបងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦–
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកស្បៃរូបសំណាកសិល្បករ សិល្បការិនីជំនាន់ដើមចំនួន៣រូបបន្ថែមទៀត នៅបរិវេណសួនសិល្បៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

រូបសំណាកសិល្បករ សិល្បការិនីជំនាន់ដើមចំនួន ៣រូបនោះមានរូបសំណាកលោកស្រី រស់ សេរីសុទ្ធា រូបសំណាកលោកស្រី ប៉ែន រ៉ន និងរូបសំណាកលោកស្រី ហួយ មាស ដែលពិធីនៅល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ក៏មានការចូលរួមពីសិល្បករ សិល្បការិនី និងបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការយ៉ាងច្រើនកុះករផងដែរ ។

សូបញ្ជាក់ថា កន្លមកនៅបរិវេណសួនសិល្បៈ ក្រុងបាត់ដំបង មានតាំងរូបសំណាក កវីនិពន្ធ គង់ ប៊ុន ឈឿន ដែលមានស្រុកកំណើតនៅ ខេត្តបាត់ដំបង ហើយកដាក់តាំងរូបសំណាកសិល្បករ សិល្បការិនីជំនាន់ដើមចំនួន ៣រូប នេះក៏សុទ្ធមានស្រុកកំណើតនៅ ខេត្តបាត់ដំបង ផងដែរ ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





