រដូវកាលបៃតង ជាពេលវេលាកំសាន្តបែបផ្សងព្រេង មកកាន់តំបន់អេកូទេសចរណ៍សត្វទោចថ្ពាល់លឿង
AKP ភ្នំពេញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦–
រដូវកាលបៃតង ជាពេលវេលាដ៏សមរម្យមួយនៃកំសាន្តបែបផ្សងព្រេង មកកាន់តំបន់អេកូទេសចរណ៍សត្វទោចថ្ពាល់លឿងខាងជើងនៃឧទ្យានជាតិវើនសៃ-សៀមប៉ាង ។

ភ្ញៀវទេសចរអាចទស្សនាសម្រស់ធម្មជាតិនៃព្រៃឈើបៃតងស្រងាត់ ស្តាប់សំឡេងទឹកជ្រោះ និងទស្សនាសត្វស្លាប និងប្រភេទសត្វកម្រជាច្រើនប្រភេទ។
មន្រ្តីអង្គការ CI បានៅដឹងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នឈ២០២៦ថា ដំណើរកំសាន្តរបស់អ្នកមិនត្រឹមតែទទួលបានបទពិសោធន៍ជិតស្និទ្ធជាមួយធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន និងកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវៈចម្រុះនៅក្នុងតំបន់ផងដែរ។
រាល់ការមកទស្សនារបស់លោកអ្នក គឺជាការចូលរួមចំណែកក្នុងការថែរក្សាព្រៃឈើ សត្វព្រៃ និងធនធានធម្មជាតិដ៏មានតម្លៃ សម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត។

សូមអញ្ជើញមកទស្សនាតំបន់អេកូទេសចរណ៍សត្វទោចថ្ពាល់លឿង នាឱកាសឈប់សម្រាកខាងមុខនេះ។ គម្រោង "ការលើកកម្ពស់ការអភិរក្សក្នុង ឧទ្យានជាតិវើនសៃ-សៀមប៉ាង តាមរយៈទេសចរណ៍ធម្មជាតិ" គាំទ្រដោយ TUI Care Foundation តាមរយៈ IUCN Save Our Species អនុវត្តដោយអង្គការអភិរក្សអន្តរជាតិកម្ពុជា អង្គការ CI ៕
ដោយ៖ ណយ នឿន (ប្រភព៖CI)





