លោក ឡាវរ៉ូវ៖ រុស្ស៊ីនឹងមិនទុកចិត្តលោកខាងលិចម្តងទៀតទេ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ -- លោក ស៊ែរហ្គេយ ឡាវរ៉ូវរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីនឹងមិនទុកចិត្តលើលោកខាងលិចទៀតទេ ដោយលោកបានចោទប្រកាន់ថាលោកខាងលិចបានកុហកទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
លោក ឡាវរ៉ូវ បានថ្លែងនៅក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យMGIMO ថា «នឹងមិនមានការជឿទុកចិត្តលើលោកខាងលិចទៀតទេ ដែលពីមុនបានកុហកយើង ហើយឥឡូវនេះកំពុងតែកុហកទៀត។ ការប៉ុនប៉ងរបស់យើងក្នុងការផ្តល់ឱកាសឱ្យសហសេវិកលោកខាងលិចរបស់យើងម្តងទៀតទីបំផុតបានធ្វើឱ្យយើងជឿជាក់ថា យើងកំពុងដើរលើផ្លូវត្រូវតែមួយគត់»។
កាលពីមុន លោក ឡាវរ៉ូវ បាននិយាយថា ទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចនឹងមិនដែលវិលត្រឡប់ទៅរកអ្វីដែលពួកគេមានមុនខែកុម្ភៈ ឆ្នាំ២០២២ ឡើយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





